មេអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
16-05-2019 18:19
(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់ការ
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនាពេលដ៏ខ្លីខាងមុខនេះ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានធ្វើការណែនាំថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ផ្នែកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារជំនាញ ពិសេសការងារសន្តិសុខ ធ្វើយ៉ាងណារក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកំឡុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ឲ្យបានល្អប្រសើរ។
សូមជម្រាបថា របាយការណ៍ ក្នុងសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ការពារការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាអាណត្តិទី៣ បានបង្ហាញថា កម្លាំងសមត្ថកិច្ច មានទាំងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា សរុបជាង៣ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ចាប់តាំងពីពេលឃោសនាបោះឆ្នោត, ពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត, កម្លាំងត្រៀមអន្ដរាគមន៍នៅថ្នាក់កណ្ដាល យោធភូមិភាគ និងរាជធានី-ខេត្ត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងគ្នា៕