Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៦ ខែឧសភា៖ រកឃើញយានយន្ដល្មើសច្បាប់៦៩៨គ្រឿង និងផាកពិន័យ៤៨០គ្រឿង

16-05-2019 17:18

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,១៦៧គ្រឿង រកឃើញល្មើសច្បាប់៦៩៨គ្រឿង (ម៉ូតូ៦៩%) អប់រំ២១៨គ្រឿង និងផាកពិន័យ៤៨០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៦ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន២,៦៤៤គ្រឿង, អប់រំ១៣២គ្រឿង និងផាកពិន័យ៣៣៧គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៥,៩៥០គ្រឿង រកឃើញយានយន្តល្មើស៩,៤៥៧គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ៣,២៣៤គ្រឿង និងផាកពិន័យ៦,២២៣គ្រឿង៕