Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋនៅខណ្ឌដង្កោ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ផ្ទះ និងបានដាក់ពាក្យបណ្តឹងជូនចៅសង្កាត់ដង្កា

16-05-2019 10:08

(ភ្នំពេញ)៖ អ្នកស្រី អៀម សុខឈី អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះលេខ៣៩៣ BE1 ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ផ្ទះលេខD18 បុរី ចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទំហំ ៦៦,៤០ ម៉ែត្រការ៉េ និងបានដាក់ពាក្យបណ្តឹងជូនចៅសង្កាត់ដង្កា ខណ្ឌដង្កោ រួចរាល់ហើយ។

អ្នកស្រី អៀម សុខលី បានឲ្យដឹងថា ព្រំប្រទល់ដីខាងជើងទល់នឹង គូទផ្ទះ C18 ខាងត្បូងទល់នឹង ផ្លូវបេតុង ខាងកើតទល់នឹង ផ្ទះD17 ខាងលិចទល់នឹង ផ្ទះD18 B។

បើតាមអ្នកស្រី សម្រាប់មូលហេតុ ដោយសារអ្នកស្រី បានរើផ្ទះចាស់ទៅរស់នៅផ្ទះថ្មី ហើយមិនដឹងច្រឡំដៃទុកនៅទីណានោះទេ។ ហើយក៏ពុំមានពាក់ព័ន្ធ និងការបញ្ចាំ ឬលក់ ទៅឲ្យជនណាម្នាក់ឡើយ។ ការបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ផ្ទះនេះ នាងខ្ញុំបានដាក់ពាក្យបណ្តឹងជូន ចៅសង្កាត់ដង្កោរួចហើយ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩៕