(ប៉ៃលិន)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១-១៥ ខែឧសភា ឆ្នាំ២០១៩ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១៣ម៉ឺននាក់ កើនឡើ៩០,៦៧% ដែលទៅកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន។ នេះបើតាមការបញ្ជាក់ររបស់ មន្ទីរទេសចរណ៍ខេត្តដល់បណ្ដាញអង្គភាព Fresh News នៅព្រឹកថ្ងៃទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ។
របាយការណ៍បានបន្តថា ក្នុងចំណោមភ្ញៀវទេសចរទាំងជាង១៣ម៉ឺននាក់នោះ មានភ្ញៀវទេចរជាតិជាង ១២,៨៩៦នាក់ ហើយភ្ញៀវអន្តរជាតិមាន ១២៧នាក់នាក់។
បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តប៉ៃលិន ភ្ញៀវទេសចរទៅកម្សាន្តនៅតាមគោលដៅចំនួន៩កន្លែង៕