(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ៣,១០១គ្រឿង រកឃើញល្មើសច្បាប់ ៦២២គ្រឿង (ម៉ូតូ៣៨%) អប់រំ២៣៧គ្រឿង និងផាកពិន័យ៣៨៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៤ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ១,៩២១គ្រឿង, អប់រំ១៦៧គ្រឿង និងផាកពិន័យ ២៩៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៨,៦៨២គ្រឿង រកឃើញយានយន្តល្មើស ៨,១៣៧គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ ២,៧៧៩គ្រឿង និងផាកពិន័យ ៥,៣៥៨គ្រឿង៕