(ភ្នំពេញ)៖ លោកស្រី ទាវ ធីតា ក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យ២ និងជាភិយាលោក ថោង សារ៉ាត់ បានជួយផ្ដល់អំណោយមនុស្សធម៍ នូវថវិការចំនួន៥០ម៉ឺនរៀល ដែលសម្រាកនូវមន្ទីពេទ្យលោកសង្ឃនៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩ ។
លោក ឈុន សុភ័ក្រ និងលោកស្រី សុម៉ាលិ តំណាងលោកស្រី ទាវ ធីតា ជាភរិយាលោក ថោង សារ៉ាត់ បានផ្តល់ អំណោយសប្បុរសធម៌ជួនដល់លោកពូ ភាង គឹម អាន អាយុ៦១ឆ្នាំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងែទី១៣ ខែឧសភា ឆ្នាំ២០១៩ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្ដាលឲ្យរងរបួសលើផ្ទៃមុខ និងបាក់ឆ្អឹងស្មារឆ្អឹងជំនី៣ដើម ដែលកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យលោកសង្ឃ ។
ក្នុងឱកាសនេះដែរ លោកស្រី ធីតា ជូនពរលោកពូ ឲ្យបានឆាប់ជាសះស្បើយឆាប់ៗនេះ។
ជាមួយគ្នានោះ គ្រួសារដែលទទួលបានអំណោយនាថ្ងៃដដែលនេះ ក៏បានថ្លែងអំណរគុណដល់ លោកស្រី ទាវ ធីតា សូមឲ្យមានសុខភាពល្អ និងបន្តដឹកនាំក្រុមហ៊ុន ឲ្យមានការរីកចម្រើនទៅមុខទៀត ដើម្បីជួយដល់ជនរងគ្រោះអ្នកក្រីក្រផងដែរ។
លោកស្រី ទាវ ធីតា បានលើកឡើងថា សកម្មភាពដែលក្រុមការងារធ្វើនាពេលនេះ គឺជាការចូលរួមចំណែកជួយទៅដល់ប្រជាពលរដ្ឋចាស់ជរា ដែលខ្វះខាត ដើម្បីផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ និងក៏ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ៕