(ព្រះសីហនុ)៖ ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គឺលោក វេជ្ជបណ្ឌិត សេង ណុង បានឲ្យភ្នាក់ងារ Fresh News ដឹងនៅព្រឹកថ្ងៃទី១៤ ខែឧសភានេះថា រយៈពេល ៤ខែ ដើមឆ្នាំ២០១៩ មន្ទីរពេទ្យនេះ បើលទទួលសេវាទទួលបានលទ្ធផលដូចជា៖ ពិគ្រោះព្យាបាលជំងឺក្រៅ ៩,៦១៦ករណី។ ឆ្នាំ២០១៨ មានចំនួន ៧,៥៩៤ករណី គឺបានកើនឡើង ២,០២២ករណី។

លោកវេជ្ជបណ្ឌិត សេង ណុង បន្តថា ចំពោះអ្នកជំងឺ ដែលបានមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សរុបមានចំនួន ៥,០៦៧ករណី។ បើប្រៀបពេលវេលា ឆ្នាំ២០១៨ សរុបមានចំនួន ៣,៣៥៣ករណី គឺបានកើនឡើង ១,៧១៤ករណី។

លោកវេជ្ជបណ្ឌិតបន្តថា កុមារមានអាយុក្រោម ៥ឆ្នាំ ដែលបានមកសម្រាកព្យាបាលមានចំនួន ៥៦៥ករណី។ ឆ្នាំ២០១៨ មានចំនួនសរុប ៤០៧ករណី គឺបានកើនឡើង ១៥៨ករណី។

លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ចំពោះស្ត្រីមកសម្រាលកូនសរុបមានចំនួន ១,០៧៥ ករណី។ បើគិតតាមពេលវេលា ៤ខែដូចគ្នាដើមឆ្នាំ២០១៨ សរុបមានចំនួន ៨៣៦ករណី គឺបានកើនឡើង ២៣៩ករណី។

ចំណែក អត្រាប្រើប្រាស់គ្រែ មានចំនួន ១៤១.៥៧%។ ឆ្នាំ២០១៨ សរុបមានចំនួន ១០៤.៦៨% គឺ កើនឡើង ៣៦.៨៩%។

ដោយឡែក ចំពោះអត្រាស្លាប់វិញ លោកវេជ្ជបណ្ឌិត សេង ណុង បញ្ជាក់ថា បានកើតមានចំនួន ១.១៨%។ ឆ្នាំ២០១៨ សរុបមានចំនួន ១.៧១% បានថយចុះ ០.៥៣%៕

 

http://image.freshnew