(ភ្នំពេញ)៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ២២លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់, របួសធ្ងន់ ២១នាក់ និងរបួសស្រាល ៩នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង២២លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន ២៦គ្រឿង, រថយន្តតូច ១១គ្រឿង, រថយន្ដធុងធំ ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ស្រវឹង និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៥៣លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៦៧នាក់ របួសធ្ងន់ ១៣៨នាក់ និងរបួសស្រាល ៦៥នាក់៕