(ភ្នំពេញ)៖ ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «THAIFEX-World of Food Asia 2019» ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។
នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញម្ហូបអាហារ និងភេសជ្ជៈជាច្រើនមុខ រួមទាំងឧបករណ៍ និងគ្រឿងចក្រ សំរាប់ផលិតម្ហូបអាហារ និងភេសជ្ជៈ។ ក្នុងឱកាសនេះ ស្ថានតំណាងពាណិជ្ជកម្មថៃ សូមគោរពអញ្ជើញ លោក-លោកស្រី ដែលមានចំណាប់អារម្មរណ៍ ទៅទស្សនាពិព័រណ៍ «THAIFEX-World of Food Asia 2019» តាមកម្មវិធីដូចបានជំរាបជូនខាងលើ។
ចំណែកព័ត៌មានបន្ថែម និងការចុះឈ្មោះ (Confirm) ពីការអញ្ជើញទៅទស្សនាពិព័រណ៍ សូមទំនាក់ទំនងស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ តាមទូរស័ព្ទលេខ ០២៣ ៧២៦៣០៤ និង E-mail: [email protected] សូមអរគុណ៕