(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ៥៦៤គ្រឿង រកឃើញល្មើសច្បាប់ ២៦៣គ្រឿង(ម៉ូតូ២៥%) អប់រំ៦៦គ្រឿង និងផាកពិន័យ១៩៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៣ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ៣២០គ្រឿង, អប់រំ៤៦គ្រឿង និងផាកពិន័យ ១៤៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៨,១១៨គ្រឿង រកឃើញយានយន្តល្មើស ៧,៨៧៤គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ ២,៧១៣គ្រឿង និងផាកពិន័យ ៥,១៦១គ្រឿង៕