(ភ្នំពេញ)៖ ក្រុមហ៊ុន Mazda នាពេលថ្មីៗនេះ បានប្រកាសចាប់រង្វាន់ធំ «មាសសុទ្ធ២គីឡូ» ព្រមទាំងមានរង្វាន់មាសកន្លះគីឡូ និងរង្វាន់មាសសុទ្ធជាច្រើនទៀត សរុបជាង២០០តម្លឹង ស្មើនឹងទឹកប្រាក់ខ្ទង់៣០ម៉ឺនដុល្លាអាមេរិក សម្រាប់អតិថិជនរបស់ខ្លួន។

កម្មវិធីនេះ បានប្រព្រឹត្តទៅ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងបានធ្វើការផ្សាយផ្ទាល់លើហ្វេសប៊ុកផេកផ្លូវការ របស់ក្រុមហ៊ុន Mazda និង HGB Group។ កម្មវិធីចាប់រង្វាន់នេះ មានអតិថិជនអញ្ជើញចូលរួម រហូតដល់១,៨០០នាក់ ព្រមទាំងមានវត្តមានតារាកត្តិយសនាយគ្រឿន ចូលរួមផងដែរ។

ក្នុងឱកាសដ៏អស្ចារ្យនោះ ម្ចាស់រង្វាន់មាសសុទ្ធ២គីឡូ បានទៅលើអតិថិជនឈ្មោះ ប៊ុន ខាង ដែលជាអ្នកដំណាងក្រុមហ៊ុន LMM Distribution Co.,Ltd ដែលបានជាវរថយន្ត Mazda BT-50 ដោយឡែកមាសសុទ្ធកន្លះគីឡូ បានទៅលើអតិថិជនឈ្មោះ លោក សៀក ម៉ៅ មកពីខេត្តកំពង់ស្ពឺ ដែលបានជាវរថយន្តMazda ម៉ូដែល Mazda BT-50។

សម្រាប់រង្វាន់មាសសុទ្ធ៥តម្លឹង បានទៅលើអតិថិជនឈ្មោះ លោក ហៃ ឃៀង មកពីខេត្តកោះកុង បានជាវរថយន្ត Mazda ម៉ូដែល Mazda BT-50 Eclipse និងអតិថិជនដែលមានសំណាង ឈ្នះរង្វាន់២តម្លឹង ១តម្លឹង ៥ជី ហើយសម្រាប់រង្វាន់មាសសុទ្ធមួយជី គឺបានប្រគល់ជូនអតិថិជន ដែលមិនបានទទួលរង្វាន់ធំទាំងអស់។

អ្នកស្រី អ៊ុន កញ្ញា ដែលជាប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន Mazda Cambodia បានឲ្យដឹងថា «ពិតជាអស្ចារត្រឹមតែ៤ខែសោះ ចំនួនប្រគល់រថយន្តរហូតដល់ទៅ៨៧១គ្រឿង ដែលលើសពីការរំពឹងទុក នេះគឺជាលទ្ធផល ដែលសបញ្ជាក់ឲ្យឃើញនូវការគាំទ្រ និងជឿជាក់របស់អតិជនទៅលើរថយន្ត Mazda»។

អ្នកស្រី អ៊ុន កញ្ញា បានបញ្ជាក់ទៀតថា «ដូច្នេះហើយថ្ងៃនេះ ក្រុមហ៊ុន អេច ជី ប៊ី គ្រុប បានរៀបចំកម្មវិធីជប់លៀងនេះឡើង ដើម្បីថ្លែងអំណរគុណ និងអបអរសាទរចំពោះអតិថិជន Mazda ៨៧១គ្រឿង ដែលបានក្លាយជាម្ចាស់ រថយន្ត Mazda និងដើម្បីផ្តល់នូវភាពសប្បាយរីករាយ ដូចជាការជួបជុំរីករាយបង្កើតមិត្តភាព និងទំនាក់ទំនងយ៉ាងជិតស្និត រវាងគ្នានិងគ្នា»។

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនង៖ Mazda Cambodia (សាខា ព្រះមុនីវង្ស) # 757-មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទ: (+855) 95 999 599 Mazda Cambodia (សាខា ពោធិ៍ចិនតុង) # 379, មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទូរស័ព្ទ: (+855) 95 999 699៕