(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែឧសភា ភ្លៀងនឹងបន្ដធ្លាក់ជាបន្ដបន្ទាប់ នៅតាមបណ្ដារាជធានី-ខេត្ត នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ ក្នុងកម្រិតមធ្យមទៅបង្គួរ។

បើតាមក្រសួងធនធានទឹក បណ្ដាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើង និងខ្ពង់រាបភាគឦសាន នឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម។ ដោយឡែក បាតុភូតផ្គររន្ទះ និងខ្យល់កន្ដ្រាក់នៅតែបន្ដកើតមានច្រើន ខណៈដែលសីតុណ្ហភាពអតិបរមា ស្ថិតក្នុងចន្លោះ ៣៤-៣៥អង្សាសេ។

បន្ថែមពីនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏អំពាវនាវឲ្យប្រជាពលរដ្ឋបន្ដការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ដ្រាក់៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖