(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ អង្គសន្និបាតវិសាមញ្ញសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបោះឆ្នោតជ្រើសតាំង លោក ស សុខា ជាប្រធានសហព័ន្ធអាណត្តិទី៦ ជំនួសលោក ព្រំ ឌិន ដែលផុតអាណត្តិ។
ជាមួយគ្នានេះ លោក ស សុខា បានប្ដេជ្ញាចិត្តផងដែរ ដើម្បីពង្រឹងកីឡាប៊ូល និងប៉េតង់កម្ពុជា ដោយពង្រីកក្លឹបឲ្យបានគ្រប់ខេត្ត, បណ្ដុះបណ្ដាលសមត្ថភាពគ្រូបង្វឹក, ពង្រីកការប្រកួត, ស្វះស្វែងរកមូលនិធិដើម្បីទ្រទ្រង់សហព័ន្ធ និងពង្រឹងវិន័យក្នុងការដឹកនាំឈានទៅជោគជ័យរួម៕