Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែឧសភា៖ រកឃើញយានយន្ដល្មើសច្បាប់៤៩៤គ្រឿង និងផាកពិន័យ៣២០គ្រឿង

12-05-2019 17:13

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង ២,២៤៤គ្រឿង រកឃើញល្មើសច្បាប់ ៤៩៤គ្រឿង(ម៉ូតូ៥៨%) អប់រំ១៧៤គ្រឿង និងផាកពិន័យ៣២០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១២ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ១,២០៧គ្រឿង, អប់រំ៩៦គ្រឿង និងផាកពិន័យ ២៩៥គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៥,៨៧៤គ្រឿង រកឃើញយានយន្តល្មើស ៧,៣៨០គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ ២,៥៣៩គ្រឿង និងផាកពិន័យ ៤,៨៤១គ្រឿង៕