(ភ្នំពេញ)៖ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព លើសពីអ្វីដែលបានធ្វើរាល់ថ្ងៃនេះ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតនូវកម្មវិធីជជែកផ្ទាល់ (Live Chat) ក្នុងន័យបង្កលក្ខណៈងាយស្រួលឲ្យអ្នកជាប់ពន្ធ ងាយស្រួលក្នុងការជជែកគ្នាដោយផ្ទាល់ពាក់ព័ន្ធនឹងពន្ធដារ ដោយគ្រាន់តែផ្ញើសារឆ្លើយឆ្លងជាមួយមន្ដ្រីជំនាញពន្ធដារ។
កម្មវិធីជជែកផ្ទាល់ ដែលបង្កើតឡើងដោយអគ្គនាយកដ្ឋានពន្ធដារ មានឈ្មោះថា «GDT Live Chat» អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋអាចដំឡើងប្រើប្រាស់បាន នៅក្នុង App Store ឬ Play Store៕