(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ លោក ស សុខា រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ និងក្រុមថ្នាល ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ។
ក្នុងឱកាសនោះ ទាំងជម្រើសជាតិ និងថ្នាល មានកីឡាករ កីឡាការិនីជាង១,០០០នាក់ និងមាន៣៥ប្រភេទកីឡា យកមកហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំង ត្រៀមចូលរួមព្រឹត្តិការណ៍អាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ស សុខា ថ្លែងទៅកាន់ក្រុមកីឡាករ កីឡាការិនី ដោយណែនាំឲ្យគោរពបញ្ជា ផ្ទៃក្នុង និងយល់អធ្យាស្រ័យគ្នា ក្នុងរយៈកាលរស់នៅជាមួយគ្នា ព្រោះគ្នាច្រើនតែងប៉ះទង្គិចគ្នា។ អ្វីដែលលោកសង្កត់ធ្ងន់នោះ គឺត្រូវមានឆន្ទៈមុះមុត ក្នុងការហ្វឹកហាត់ ដើម្បីប្រកួតលើកទង់ជាតិកម្ពុជា នៅបរទេសចៀសវាងការប្រកួតដើម្បីតែប្រាក់រង្វាន់៕