(ភ្នំពេញ)៖ ក្រុមហ៊ុន ផេនដា ត្រេឌីង ឯ.ក (Panda Trading Co., Ltd.) ដែលជាក្រុមហ៊ុននាំចូលនូវម៉ូតូកង់បីម៉ាក ATUL ដោយមានម៉ាកសញ្ញា Gemini Paxx សម្រាប់ដឹកអ្នកដំណើរ និង Gemini Cargo សម្រាប់ដឹកទំនិញ បានផ្តល់ជូនយ៉ាងពិសេសដល់អតិថិជនរបស់ខ្លួន ដោយរាល់ការទិញម៉ូតូកង់បីម៉ាក អាទុល ថ្មីមួយគ្រឿងនៅថ្ងៃនេះនឹងទទួលបានទឹកប្រាក់១០០ដុល្លារភ្លាមៗ រួមនឹងសម្ភារម៉ូតូកង់បីជាច្រើនទៀតផងដែរ។
សម្រាប់ក្រុមហ៊ុន ផេនដា ត្រេឌីង ឯ.ក (Panda Trading Co., Ltd.) ដែលនាំចូលម៉ូតូកង់បីមានឈ្មោះថា ATUL (អាល់ទុល) គឺជាម៉ូតូកង់បី ដ៏ធំមួយក្នុងប្រទេសឥណ្ឌា ដែលមានបណ្តាញចែកចាយសរុបជាង ២១រដ្ឋ នៅប្រទេសឥណ្ឌា និងជាង ៦០០កន្លែងនៅទូទាំងពិភពលោក។
ចំពោះម៉ូតូកង់បីម៉ាក ATUL ជាម៉ាកម៉ូតូមួយដែលកំពុងត្រូវបានទទួលស្គាល់ និងគាំទ្រពីសំណាក់អតិថិជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាផងដែរ ដោយ ATUL បានផ្តល់នូវទំនុកចិត្ត និងផលិតផលមានគុណភាព និងសុវត្ថិភាពខ្ពស់ ភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា៖ កម្លាំងម៉ាស៊ីន 200cc មានសន្ទុះខ្លាំង ជាមួយបច្ចេកវិទ្យាស្អំប្រេងក្នុងម៉ាស៊ីន (Oil Cool er) កុងតាក់ផ្តាច់ប្រព័ន្ធភ្លើងពេលមានអាសន្ន រូបរាងធំទូលាយ បូមមុខ និងក្រោយធំរឹងមាំ ងាយស្រួលបត់បែនធន់នឹងការប្រើប្រាស់ ជាមួយគ្រឿងបន្លាស់គ្រប់គ្រាន់ និងការធានារយៈពេល២ឆ្នាំពីក្រុមហ៊ុន និងមានបណ្តាញចែកចាយ និងជួសជុលសរុបជាង ២០កន្លែងទូទាំងប្រទេសកម្ពុជា។
ដើម្បីជាការតបស្នងទៅដល់ការគាំទ្ររបស់អតិថិជន ក្រុមហ៊ុនមានការផ្តល់ជូនយ៉ាងពិសេស ដោយរាល់ការទិញម៉ូតូកង់បីម៉ាកអាទុល ថ្មីមួយគ្រឿងនៅថ្ងៃនេះ លោកអ្នកនឹងទទួលបានទឹកប្រាក់១០០ដុល្លារភ្លាមៗ និងថែមជូនស្លាកលេខដោយឥតគិតថ្លៃ និងកញ្ជប់កាដូបន្ថែម (ស្ប៉ាយពន្លត់អគ្គិភ័យ ១, ខ្សែអំប្រ៊ីយ៉ា ១, ខ្សែលេខ ២, ខ្សែលេខរ៉ឺយ៉ែ ១, Mp3 Player ១, អាវយឺត ១) ព្រមទាំងទទួលបានសន្លឹកឆ្នោតផ្សងសំណាង១សន្លឹក៕