(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំប្រចាំខែនៃក្រសួងទេសចរណ៍ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នាថ្មីៗនេះ ក្រសួងទេសចរណ៍បានបង្ហាញពីក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ និងក្រសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន ២០ចំណុច។
នីតិវិធីនៃការត្រួតពិនិត្យការអនុវត្តក្រមប្រតិបត្តមគ្គុទ្ទេសក៍ទេសចរណ៍នេះ គឺតាមរយៈប្រកាសលេខ ០៤៧ប្រក ចុះថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៤ របស់ក្រសួងទេសចរណ៍ ។
តាមព័ត៌មាន Fresh News ទទួលបាន គឺ មគ្គុទេសចរណ៍ ដែលទទួលអាជ្ញាបណ្ណទេសចរណ៍ នឹងទទួលបាន១០ពិន្ទុ អតិបរមា។ ក្នុងន័យនេះ មគ្គុទ្ទេសក៍ទេសចរណ៍ ដែលអនុវត្តតាមបានល្អតាមក្រមវិជ្ជាជីវៈនឹងទទួលបានការលើកសរសើរ និងមេដាយ តែបើសិនជាមគ្គុទ្ទេសក៍ទេសចរណ៍ណា ដែលប្រព្រឹត្តខុសចំណុចណាមួយ នៃក្រមប្រតិបត្តិ និងក្រមវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍នេះ ត្រូវទទួលការពិន័យដកពិន្ទុតាមការជាក់ស្តែងលម្អិត មាននៅក្នុងឧបសម្ព័ន្ធ នៃប្រកាសនេះដូចមានជូនភ្ជាប់ខាងក្រោមផងដែរ៕