(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង២,៦១៤គ្រឿង រកឃើញល្មើសច្បាប់៤២៣គ្រឿង(ម៉ូតូ៧៧%) អប់រំ១៤៦គ្រឿង និងផាកពិន័យ២៧៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន១,៣០៥គ្រឿង, អប់រំ១៦៦គ្រឿង និងផាកពិន័យ២១៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៣,៦៣០គ្រឿង រកឃើញយានយន្តល្មើសគ្រឿង៦,៥៥៦(ម៉ូតូ៨០%) ក្នុងនោះអប់រំ២,៣៦៥គ្រឿង និងផាកពិន័យ២,៥២១គ្រឿង៕