(ភ្នំពេញ)៖ បន្ទាប់ពីរូបថតធៀបអាពាហ៍ពិពាហ៍ រួមទាំងរូបភាព Pre-wedding របស់គូស្នេហ៍កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ជាមួយផលិតករដ៏ល្បីប្រចាំផលិតកម្មហង្សមាស គឺលោក អ៉ឹង សុខលី ត្រូវបានបង្ហោះព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុកនោះ ពួកគេបានកក់ស្រារបៀរកម្ពុជាសម្រាប់ជប់លៀងថ្ងៃអាពាហ៍ពិពាហ៍ខាងមុខនេះផងដែរ។
លោក ម៉ៃឃើល សុវណ្ណ (Michael Sovann) ដែលជាមិត្តជិតស្និតរបស់កញ្ញា និងលោក សុខ លី បានប្រាប់ថា គូស្នេហ៍១គូនេះបានកក់ស្រាបៀរកម្ពុជា ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធកម្ពុជារួចជាស្រេច សម្រាប់ភ្ញៀវអាពាហ៍ពិពាហ៍របស់ពួកគេរួចរាល់ហើយ។ ទោះជាយ៉ាងណា ពួកគេមិនអាចបញ្ជាក់ពីចំនួនបានទេ ដោយសារវានឹងអាស្រ័យទៅតាមការប្រើប្រាស់ជាក់ស្តែង។
គួរបញ្ជាក់ថា អាពាហ៍ពិពាហ៍របស់កញ្ញា ឱក សុគន្ធកញ្ញា និងលោក អ៉ឹង សុខលី នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ៕