(ភ្នំពេញ)៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារថ្វាយ ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីថ្វាយព្រះពរព្រះអង្គ នៅក្នុងឱកាសចម្រើនព្រះជន្ម គម្រប់ខួប៦៦ព្រះវស្សា យាងចូល៦៧ព្រះវស្សា។

ក្នុងសារលិខិតរបស់សម្តេច សាយ ឈុំ បានសរសេរថា សូមលំឱនកាយគោរពថ្វាយព្រះពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពល មាំមួនខ្លាំងក្លាព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅប្រជានុរាស្រ្ត ជានិច្ចនិរន្តរ៍តរៀងទៅ៕

ខាងក្រោមនេះជាសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ៖