(ភ្នំពេញ)៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើតាមកំណត់ហេតុរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
គ.ជ.ប បានឱ្យដឹងថា ទីតាំងបិទផ្សាយរួមមាន៖ នៅសាលារាជធានីភ្នំពេញ ០១ច្បាប់, នៅតាមសាលាខណ្ឌទាំង១៤ ចំនួន០១ច្បាប់ និងបិទផ្សាយនៅតាមទីតាំងការិយាល័យបោះឆ្នោតទាំង១៤ ចំនួន០១ច្បាប់។ បញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។
ការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ នៅមណ្ឌលរាជធានីភ្នំពេញ មណ្ឌលខណ្ឌទាំង១៤ និងនៅតាម ទីតាំងការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ បានចប់សព្វគ្រប់ នៅវេលា៧៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩៕
ខាងក្រោមនេះ ជាកំណត់ហេតុរបស់ គ.ជ.ប៖