(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីសម្រេចរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ។
គ.ជ.ប បានឱ្យដឹងថា បញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សានេះ ត្រូវបានរៀបចំទៅតាមការិយាល័យបោះឆ្នោតចំនួន ២០៣ការិយាល័យ ដែលរួមមានអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែងសរុបចំនួន ១១,៩៧២នាក់ ក្នុងនោះស្រីចំនួន ២,៣៨៤នាក់៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់ គ.ជ.ប៖