(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន១៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៤នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១១ករណី ឃាត់ខ្លួន២២នាក់ និងប្រើប្រាស់៦ករណី ឃាត់ខ្លួន១២ នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប ២,៨១១ករណី ដោយឃាត់មនុស្សចំនួន៦,០០៦នាក់ (ស្រី៤៨០នាក់) (ជនបរទេស១៤០នាក់ ស្រី៣១នាក់ មាន៧សញ្ជាតិ)៕