(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,២៧៩គ្រឿង រកឃើញល្មើសច្បាប់៦៤១គ្រឿង (ម៉ូតូ៧៥%) អប់រំ២៦៧គ្រឿង និងផាកពិន័យ៣៧៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែឧសភានេះ ត្រួតពិនិត្យរួម បានចំនួន២,១៣៨គ្រឿង, អប់រំ១៧៥គ្រឿង និងផាកពិន័យ២៩១គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣១,០១៦គ្រឿង រកឃើញយានយន្តល្មើស៦,៤៦៣គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ២,២១៩គ្រឿង និងផាកពិន័យ៤,២៤៤គ្រឿង៕