(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រូម៉ាន់នី បានដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មីបន្ថែមសម្រាប់កម្មវិធី TrueMoney App ដើម្បីផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ថ្មីបន្ថែមទៀត ដែលជាតម្រូវការដល់អតិថិជនរបស់ខ្លួន។ មុខងារថ្មីនេះបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។

លោក ឈុន សារ៉ន នាយកផ្នែកពាណិជ្ជករ នៃក្រុមហ៊ុនទ្រូម៉ាន់នី បានប្រាប់ឱ្យដឹងថា ការបន្ថែមមុខងារថ្មីក្នុងកម្មវិធី TrueMoney App មានដូចជាមុខងារផែនទី និងមុខងារអាជីវកម្មដៃគូនេះ បានបង្ហាញឱ្យឃើញថាក្រុមហ៊ុនទ្រូម៉ាន់នីយល់ច្បាស់ពីតម្រូវការរបស់អតិថិជន ដោយមុខងារផែនទី គឺអាចឱ្យអតិថិជនដឹងពីទីតាំងដៃគូអាជីវកម្ម និងទីតាំងភ្នាក់ងារទាំងអស់ដែលនៅជិតអតិថិជន ហើយកាន់តែពិសេសទៀតសម្រាប់មុខងារអាជីវករដៃគូ អតិថិជនទ្រូម៉ាន់នី និងអាចឆែកមើលពីបញ្ជីបញ្ចុះតម្លៃជាច្រើនរបស់ដៃគូអាជីវកម្មទ្រូម៉ាន់នីផងដែរ។

លោកបានបន្ថែមទៀតថា គេតែងសង្កេតឃើញ ក្រុមហ៊ុនទ្រូម៉ាន់នីតែងតែមាននូវកំណែទម្រង់ថ្មីជាញឹកញាប់ តែរាល់ការកែប្រែនេះសុទ្ធតែមានអត្ថប្រយោជន៍។

លើសពីនេះទៅទៀត រាល់ការបាញ់លុយទូរស័ព្ទគ្រប់ប្រព័ន្ធ 5$ នឹងទទួលបានលុយ 1$ ត្រឡប់មកវិញភ្លាមៗ ដែលកំពុងពេញនិយម និងគាំទ្រពីអតិថិជនយ៉ាងខ្លាំង។ ដូច្នេះសម្រាប់អតិថិជនដែលមានកម្មវិធី TrueMoney App ស្រាប់សូមតម្លើង និងរីករាយជាមួយមុខងារថ្មីនេះ ហើយសម្រាប់អតិថិជនដែលពុំទាន់មាននូវកម្មវិធី TrueMoney App សូមទាញយកនឹងទទួលនូវបទពិសោធន៍ថ្មីជាមួយមុខងារថ្មីនេះ។

ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ។ ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia៕