(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានផ្ញើលិខិតថ្លែងអំណរគុណ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់កម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានសម្របសម្រួលដល់ការបំពេញទស្សនកិច្ចរបស់សម្ដេច និងប្រតិភូក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅប្រកបដោយភាពជោគជ័យ។
ក្នុងលិខិតថ្លែងអំណរគុណដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង បានជូនពរដល់លោក ឡុង ឌីម៉ង់ និងសហការីទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕
ខាងក្រោមនេះជាលិខិតរបស់សម្ដេចក្រឡាហោម ស ខេង៖