(ភ្នំពេញ)៖ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំ គ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានព្រះថេរដីកាថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺពោរពេញទៅដោយ សាស្រ្តចារ្យខ្មែរ និងបរទេស ដែលមានជំនាញច្បាស់លាស់ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពង់ខ្ពស់ ជាពិសេស នៅក្នុងអំឡុងពេលបវេសនការ រហូតដល់វិស្សមកាល។ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនាមានព្រះថេរដីកា នៅក្នុង
ពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលធ្វើឡើងដោយមានការចូលរួមពីលោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោក ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រួ ម នឹងសមណនិស្សិត និស្សិត ជាច្រើនអង្គ- នាក់។ កម្មវិធីនេះ រៀបចំធ្វើនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាចធានីភ្នំពេញ។
ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា មានព្រះថេរដីកាថា សាកលវិទ្យាល័យព្រះសីហនុរាជ ជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ដែលតាមគោលការណ៍របស់គណៈសង្ឃនាយក និងអាគារធិការដ្ឋាន ក្រុមប្រឹក្សាជាតិ របស់រាជរាជរដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលនេះ មិនគិតថ្លៃបង់សាលាពី សិស្ស និស្សិតនោះទេ។ ប៉ុន្តែការមិនយកថ្លៃសិក្សាពីនិស្សិតនេះ មិនមែនមានន័យថា ការសិក្សាអប់រំអន់ ខ្វះស្តង់ដារនោះទេ គឺថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យទាំងអស់ សុទ្ធតែគោរពនូវគោលការណ៍បង្រៀនត្រឹមត្រូវ។
ជាមួយគ្នានោះ លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បានឡើងថ្លែងចំណាប់អារម្មណ៍មួយចំនួន ទាក់ទងនឹងវិស័យព្រះពុទ្ធសាសនា និងការសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជផងដែរ។ លោក សេង សុមុនី បានមានប្រសាសន៍ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាសាកលវិទ្យាល័យមួយដែលមានវ័យចំណាប់ និងសំបូរទៅដោយធនធានមនុស្ស ដែលសមណនិស្សិត និស្សិតគួរតែក្រេបជញ្ច ក់យកចំណេះដឹងពីទីនេះ ឲ្យបានច្រើនបំផុត។
នៅចុងក្រោយនៃកម្មវិធី ក៏មានមតិសំណេះសំណាលរបស់សម្តច ព្រះឧត្តម ចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអាគ្គាធិការរងនៃអាគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិផងដែរ។ សម្តច ព្រះឧត្តម ចរិយា បណ្ឌិត ឈឹង ប៊ុនឈា មានសង្កថាស្វាគមន៍ និងផ្តាំផ្ញើដល់សមណនិស្សិត និស្សិតទាំងអស់ ឲ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាគ្រាប់ពជ្រ នៃប្រទេសជាតិ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនទៅមុន។
គួរបញ្ជាក់ថា សមណនិស្សិត-និស្សិត បញ្ចប់ការសិក្សាជាស្ថាពរនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន១៥ជំនាន់សរុប ២៨៦៩រូប (បរិញ្ញាបត្រ២៨៣១រូប និងបរិញ្ញាបត្រជាន់ខ្ពស់៣៨រូប) ចំណែក សមណនិស្សិត-និស្សិត ដែលកំពុងសិក្សានៅ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជទាំង៣ ទីតាំងសរុប ១៦៨៧រូប មានថ្នាក់បរិញ្ញាបត្រជា ន់ខ្ពស់សរុប៦២រូប , ទីទាំងគោលដៅ រាជធានីភ្នំពេញមាន ៦១២រូប, សាខាខេត្តកំពង់ឆ្នាំងមាន ៥២៧រូប, សាខាខេត្តបាត់ដំបង មាន៥៤៨រូប៕