Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់ អគារប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកក់ នៅស្រុកស្ទឹងត្រង់

10-05-2019 15:09

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាដើម្បី សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកក់ ជាគម្រោងរបស់ក្រសួងមហាផ្ទៃ ស្ថិតនៅចំណុចរង្វង់មូល ភូមិ៣៥ថ្មី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកអភិបាលស្រុកស្ទឹងត្រែង លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិល័យមួយចំនួនទៀតផងដែរ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា អគារដែលត្រូវសាងសង់នេះ មានទំហំ ៧ម៉ែត្រ គុណ១១ម៉ែត្រ ត្រូវសាងសង់លើផ្ទៃដីទំហំ ២០ម៉ែត្រ គុណ២៧ម៉ែត្រ ដែលជាការផ្តល់ឲ្យរបស់រដ្ឋសាលាស្រុកស្ទឹងត្រង់។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភជូនយាយជី តាជី ចំនួន២៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន សារុង១ ថវិកាចំនួន១ម៉ឺនរៀល និងអាចារ្យ៤នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល ព្រមទាំងលោកអភិបាលស្រុក ក៏បានចូលរួមឧបត្ថម្ភជូនកម្លាំងប្រជាការពារ ថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕