(ភ្នំពេញ)៖ សិស្សានុសិស្សរាប់រយនាក់ នៅខេត្តបាត់ដំបង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ នឹងមកជួបជុំគ្នា នៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសេដ្ឋកិច្ច ដើម្បីបញ្ចប់វគ្គចុងក្រោយ របស់កម្មវិធី Super Data Race។ ក្រុមការងារ Cellcard បានទៅខេត្តបាត់ដំបង កាលពីសប្តាហ៍មុន ដើម្បីធ្វើការជ្រើសរើសអ្នកចូលរួមប្រកួត ក្នុងកម្មវិធីថ្ងៃនេះ នៅម៉ោង៤រសៀល។

កម្មវិធី Super Data Race គឺជាកម្មវិធីប្រកួតហ្គេមលើទូរស័ព្ទ បង្កើតឡើងដើម្បីលើកទឹកចិត្តសិស្សានុសិស្ស ឲ្យទទួលបានភាពរីករាយ ជាមួយនឹងកម្មវិធីទូរស័ព្ទអនឡាញ ហើយក៏ដូចជាការបង្ហាញពីប្រព័ន្ធទំនាក់ទំនង របស់Cellcard លើបច្ចេកវិទ្យា 4G ដែលមានលឿនជាងគេ នៅប្រទេសកម្ពុជា។ រង្វាន់ល្អៗជាច្រើន សម្រាប់ផ្តល់ជូនអ្នកឈ្នះ ការប្រកួតមានដូចជា iPhone XS Max, iPad, Huawei Nova 3i, AirPods, និង MiFis។

អ្នកចូលរួមលេងទាំងអស់ នឹងត្រូវបានអញ្ជើញចូលរួម ក្នុងកម្មវិធីពិសេសមួយបន្ទាប់ ពីការប្រកួតលេងហ្គេមនេះ ដែលមានវត្តមានពី ឯកអគ្គរាជទូតសុឆន្ទៈ រេត ស៊ូហ្សាណា និង Tey ហើយក៏មានការចូលរួមសម្តែង ពីភ្ញៀវកិត្តិយស និង តារាNetIdols ដូចជា Chivit, Bunleng, Rainee Dara និង Seak។

ក្រុមហ៊ុន Cellcard រំពឹងថា ការប្រកួតនៅខេត្តបាត់ដំបងនេះ នឹងទទួលបានប្រជាប្រិយភាពជាងកម្មវិធី ដែលទើបនឹងធ្វើរួចនៅក្រុងភ្នំពេញ អំឡុងពេលសង្រ្កានឆ្នាំថ្មី ដែលមានអ្នកចូលរួមជាង៤០០នាក់។

លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា កម្មវិធី Super Data Race បានបង្ហាញពីទម្រង់ប្រជាប្រិយភាពសម្រាប់យុវជន និងជាវិធីសាស្ត្រល្អមួយ ក្នុងការលើកទឹកចិត្តពួកគេ ឲ្យរស់នៅក្នុងជីវិតទំនើបបែបឌីជីថល។

លោកបានបន្តថា ក្រុមហ៊ុន Cellcard ពេញចិត្តក្នុងការផ្តល់ឱកាស ឲ្យយុវជនកម្ពុជាចូលរួមប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត និងឧបករណ៍បន្ថែមដូចជាការពង្រឹងបទពិសោធន៍ និងការរុករកថ្មី។ លោកថា កម្មវិធី Data Race គឺជាកម្មវិធីហ្គេម ប៉ុន្តែមានមាតិកាបែបអប់រំដោយបញ្ចូលគ្នាជា «educatinment»។

លោកបានបន្ថែម ដូចដែលពួកយើងកំពុងធ្វើដំណើរទៅមុខទៀត ជាមួយបច្ចេកវិទ្យា AR និង VR ជូនយុវជនដោយផ្តល់បទពិសោធន៍បន្ថែមពី Cellcard ដែលពួកយើងកំពុងបង្កើន ការទំនាក់ទំនង ជាមួយសកម្មភាពសំខាន់នេះ។

កម្មវិធី Super Data Race អាចទាញយកបានឥឡូវនេះ ទាំងនៅលើ IOS និង Android Playstores។ អ្នកទាំងអស់គ្នា អាចចូលរួមការប្រកួតនៅខេត្តបាត់ដំបង ដោយគ្រាន់តែទាញយកកម្មវិធីនេះ ប្រមូលកាបូប ពីកន្លែងចុះឈ្មោះ ហើយត្រៀមខ្លួនទៅប្រកួត នៅសាកលវិទ្យាល័យនៅម៉ោង៤រសៀល។ អ្នកអាចតាមមើលសកម្មភាពប្រកួត និងភាពរីករាយនៅលើ Facebook page Cellcard Play៕