(ភ្នំពេញ)៖ សូមអញ្ជើញមកណាហ្គាវើលដ៍ និងរីករាយជាមួយការបញ្ចុះតម្លៃ ដ៏ច្រើនសន្ធឹកសន្ធាប់ និងទស្សនាការសម្តែងសិល្បៈអបអរខួបលើកទី២៤ ដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ដោយសេរី។ ណាហ្គាវើលដ៍ មានដាក់លក់ទុរេនកំពត ដែលជាស្តេចផ្លែឈើដ៏មានឱជារសជាច្រើនជម្រើស នៅភោជនីយដ្ឋាន៩កន្លែង ពីឥឡូវនេះ រហូតដល់ថ្ងៃទី១ មិថុនា។
ទុរេន និងបង្អែមទុរេនដ៏ឈ្ងុយឆ្ងាញ់ទាំងនោះ មានតម្លៃចាប់ពី ២.៥០$ ដូចជាភីហ្សាទុរេន នំទុរេនបំពង សង់ខ្យាទុរេនជាមួយបាយដំណើប បង្អែមចាហួយមង្ឃុតលាយទុរេន និងសាច់ជ្រូកបីជាន់ខបែបកូរ៉េជាមួយទុរេន -ល- មិនតែប៉ុណ្ណោះ ណាហ្គាវើលដ៍ ក៏មានលក់នំស្រួយទុរេន និងនំមង្ឃុតជាច្រើនមុខ នៅកន្លែងទទួលភ្ញៀវផងដែរ។
ភោជនីយដ្ឋាន 2Pangea (ធូភែនជា) ឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ មានបម្រើជូននូវអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង៥៖៣០ ល្ងាចរៀងរាល់ថ្ងៃ ដែលមានគ្រឿងសមុទ្រស្រស់ៗ កន្លែងចម្អិនម្ហូបភ្លាមៗ ម្ហូបអាស៊ី ម្ហូបអឺរ៉ុប និងបង្អែមជាច្រើនមុខ តម្លៃ៨ដុល្លារ ប៉ុណ្ណោះរាល់អ្នកញ៉ាំទី២។
អ្វីពិសេសដែលអ្នកគួរសាកល្បងមួយទៀត គឺអាហារថ្ងៃត្រង់ថ្ងៃអាទិត្យ ដែលមាននៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១១៖៣០ព្រឹក និងមានការកម្សាន្តលក្ខណៈគ្រួសារសប្បាយៗជាច្រើន ដូចជាការគូររូបលើមុខ ការច្នៃប៉េងប៉ោងជារូបផ្សេងៗ ការសម្តែងសៀក និងការលេងឧបករណ៍ភ្លេងផ្ទាល់ដ៏ពីរោះ ដើម្បីកំដរភ្ញៀវនៅពេលកំពុងពិសាអាហារ។
ប្រសិនបើលោកអ្នកចង់សាកល្បងម្ហូបចិន រសជាតិដើម សូមអញ្ជើញទៅភោជនីយដ្ឋានចិនប្រណីត Fortune Palace និង Hall of Golden Chimes ដែលមានមុខម្ហូបចិន និងម្ហូបចិនកាតាំងថ្មីៗ រៀងរាល់ថ្ងៃ ឬលោកអ្នកអាចទៅពិសាអាហារឌីមសាំ ពិសេសពេលថ្ងៃត្រង់នៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ។
សម្រាប់អ្នកដែលចង់ពិសា ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ សូមអញ្ជើញទៅពិសាអាហារប៊ុហ្វេពេលល្ងាចបែបខ្មែរ នៅភោជនីយដ្ឋាន The Pangea (ដឹភែនជា) ចាប់ពីម៉ោង៥៖៣០ល្ងាចរៀងរាល់ថ្ងៃ។ លោកអ្នក នឹងបានពិសាអាហារប៊ុហ្វេពិសេស និងម្ហូបខ្មែររសជាតិដើម មកពីទូទាំងប្រទេសកម្ពុជា ព្រមទាំងទស្សនាការសម្តែងរបាំអប្សរា និងស្តាប់ភ្លេងប្រពៃណីខ្មែរដ៏ពីរោះ ក្នុងពេលតែមួយ។
មួយទៀត លោកអ្នកអាចមកទស្សនាការសម្តែងសិល្បៈអបអរខួបលើកទី២៤ របស់ណាហ្គាវើលដ៍ដោយសេរីចាប់ពីម៉ោង៦ល្ងាចរៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ ដែលចូលរួមសម្តែងដោយអ្នកចម្រៀង និងអ្នករបាំជាតិ និងអន្តរជាតិដ៏ប៉ិនប្រសប់ ហើយលោកអ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយពួកគេ និងថតរូបនៅក្រោម “ដើមឈើលុយ” របស់យើងក៏បាន។
ជាចុងក្រោយ លោកអ្នកអាចទទួលយកនូវបទពិសោធន៍ដ៏មានសេចក្តីសុខ ជាមួយកញ្ចប់សេវាកម្មស្ប៉ាហ្គោល នៅមណ្ឌលស្ប៉ាប្រណីតឈ្នះពានរង្វាន់២កន្លែង របស់ណាហ្គាវើលដ៍ គឺមណ្ឌលស្ប៉ា The Spa at NagaWorld ឬ The Elixir of Life រយៈពេល១២០នាទី ម្នាក់៩៨ដុល្លារប៉ុណ្ណោះ ដែលមានការម៉ាស្សា ដោយម៉ាស់មុខពណ៌មាសបុរាណ និងការម៉ាស្សាដោយប្រើប្រេងអូលីវ។
ដើម្បីទទួលនូវបទពិសោធន៍ នៃការពិសាម្ហូបអាហារមកពីជុំវិញពិភពលោក ទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យ និងកម្មវិធីកម្សាន្តជាច្រើនទៀត សូមអញ្ជើញមកណាហ្គាវើលដ៍ក្នុងថ្ងៃនេះ ដើម្បីអបអរខួបលើកទី២៤ របស់ណាហ្គាវើលដ៍ជាមួយគ្នា៕