(ថៃ)៖ នាពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរ លីអូ បានអញ្ជើញដេប៉ូចែកចាយប្រចាំកម្ពុជា មកពីបណ្តាខេត្ត-ក្រុងនានា ទៅទស្សនកិច្ចនៅក្នុងរោងចក្រផលិតស្រាបៀរ លីអូ ដ៏ធំទំនើប នៅក្នុងខេត្តប៉ាងលេន ប្រទេសថៃ។
នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយ របស់ដេប៉ូចែកចាយប្រចាំកម្ពុជា ដែលបានចូលទស្សនាទីតាំងផលិតស្រាបៀរលីអូ និងបានស្វែងយល់អំពីគុណភាពខ្ពស់ នៃសារធាតុផ្សំ ដែលបានប្រើប្រាស់ដោយក្រុមហ៊ុន ផលិតស្រាបៀរលីអូ និងស្តង់ដារល្អឥតខ្ចោះ ក្នុងការគ្រប់គ្រងគុណភាព ព្រមទាំងបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលបានរួមបញ្ចូលគ្នា ទៅក្នុងដំណើរការនៃខ្សែចង្វាក់ផលិតស្រាបៀរ។
លោក Sorrasit Chatwattanakul អ្នកផលិតស្រាបៀរ ដែលមានពិសោធន៍ជាង១៦ឆ្នាំ នៅប្រទេសថៃ បានឲ្យដឹងថា «សមត្ថភាពរោងចក្រផលិតស្រាបៀរ លីអូ របស់យើងនេះ អាចផលិតបានដល់ទៅ២.៦លានដប និង៤.០លានកំប៉ុង ក្នុងមួយថ្ងៃ ស្មើនឹង២,៩០០,០០០លីត្រ ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីផលិតស្របៀរមានគុណភាពខ្ពស់ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារនានា ក្នុងរយៈពេល២សប្តាហ៍ រាល់ពេលធ្វើការកម៉្មង់ទុក»។
លោក Sorrasit Chatwattanakul បានបន្តទៀតថា «គ្រប់កំប៉ុងរបស់ស្រាបៀរ លីអូ មិនថាជាស្លាកសញ្ញាអក្សរថៃ ឬស្លាកសញ្ញាអក្សរអង់គ្លេសទេ សុទ្ធសឹងតែត្រូវបានផលិតនៅក្នុងរោងចក្រប្រទេសថៃតែមួយ ដែលមានគុណភាព និងរសជាតិដូចគ្នា»។
លោក ឈឹម វឌ្ឍនៈ ជាម្ចាស់ភោជនីយដ្ឋាន សែនសប្បាយ ខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា «ខ្ញុំពិតជារំភើបរីករាយណាស់ ដែលបានមករោងចក្រផលិតស្រាបៀរ លីអូ នៅទីនេះ។ អ្វីដែលពិសេសនោះ គឺខ្ញុំបានស្វែងយល់ពីដំណើរការ នៃការផលិតស្រាបៀរ លីអូ ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាសុទ្ធតែទំនើបៗ»៕