(ភ្នំពេញ)៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ហ៉ីដេហ៉ីសា ហូរីណូឈិ បានបង្ហាញឱ្យដឹងថា ខណៈដែលកម្ដៅព្រះអាទិត្យកំពុងឡើងក្ដៅខ្លាំង ប្រជាជននៅជនប៉ុនតែងតែធ្វើ «វាំងននបៃតង» នៅតាមគេហដ្ឋាន សួនច្បារ ឬអគារនានា ដើម្បីទប់ទល់ការជះពន្លឺ និងការភាយចំហាយក្ដៅខ្លាំងពីខាងក្រៅ ព្រមទាំងដើម្បីផ្ដល់នូវសោភ័ណភាពបៃតងផងដែរ។
លោកអគ្គរាជទូតជប៉ុនបានពន្យល់ថា «វាំងននបៃតង» គឺជាការដាំរុក្ខជាតិវល្លិបៃតងនៅក្បែរបង្អួចផ្ទះ ឬជញ្ជាំងកញ្ចក់ ដើម្បីកាត់បន្ថយពន្លឺ និងកម្ដៅព្រះអាទិត្យដែលភាយចូលគេហដ្ឋានរបស់ប្រជាពលរដ្ឋ និងអគារការិល័យជាដើម។
ជាមួយនឹងការនិយាយជាភាសាខ្មែរតាមសំនៀងអ្នកស្រុកជប៉ុន លោកអគ្គរាជទូតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា គួរតែសាកល្បងធ្វើវាំងននបៃតងនេះ តាមការនិយមរបស់ប្រជាជនជប៉ុន ព្រោះនៅកម្ពុជាសម្បូរទៅដោយរុក្ខជាតិវល្លិបៃតង ដែលមានសារៈប្រយោជន៍ច្រើនណាស់។
សូមទស្សនាវីដេអូអប់រំពិសេសប្រមាណ ៦០នាទី របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា៖