(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសមួយជម្រាបអំពីព័ត៌មានសំខាន់ៗ ដល់ប្រជាពលរដ្ឋ ដែលចង់ទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) ដោយរលូន និងអាចចៀសវាងហានិភ័យជាយថាហេតុ ដែលបង្កឡើងដោយជនខិលខូច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែល អង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមអំពាវនាវដល់សាធារណជនមេត្តាយយល់ដឹង នូវព័ត៌មានសំខាន់ៗមួយចំនួនដូចខាងក្រោម៖
* ព័ត៌មានសម្រាប់ការទិញដីឡូតិ៍
១៖ ឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (តើជារបស់អ្នកអភិវឌ្ឍ គម្រោងពុះដីឡូតិ៍លក់ ឬជារបស់អ្នកផ្សេង)
២៖ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលឱទ្រព្យ (មានជាប់បន្ទុកឬអត់)
៣៖ លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច (ដូចមានចែង ក្នុងប្រកាសលេខ០៨៧ ដ.ន.ស ប្រ/នឹក. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍដី របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់)
៤៖ ឯកសារបង់ពន្ធអចលនវត្ថុ
៥៖ បណ្ឌបំបែកក្បាលដី
៦៖ ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។
* ព័ត៌មានសម្រាប់ការទិញលំនៅឋាន
១៖ លិខិតអនុញ្ញាតសាងសង់ (ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឬសាលារាជធានី-ខេត្ត)
២៖ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលទ្រព្យ (មានជាប់បន្ទុក ឬអត់)
៣៖ អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន (ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
៤៖ ឯកសារបង់ពន្ធអចលនវត្ថុ
៥៖ បណ្ណបំបែកក្បាលដី
៦៖ ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖