(បន្ទាយមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរអភិបាលខេត្តបន្ទាយមានជ័យ។
លោក អ៊ុ រាត្រី អភិបាលរងខេត្ត ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តបន្ទាយមានជ័យថ្មី ជំនួសតំណែង លោក សួន បវរ ដែលត្រូវបានផ្ទេរភារកិច្ច រាជរដ្ឋាភិបាល ទៅបម្រើការងារនៅក្រសួងមហាផ្ទៃ។ ការសម្រេចផ្លាស់ប្តូរ និងផ្ទេរតំណែងអភិបាលខេត្តបន្ទាយមានជ័យនេះ ធ្វើឡើងតាមការទូលថ្វាយដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការផ្លាស់ប្ដូរភារកិច្ចអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ខាងលើនេះ បានកើតមានឡើង ក្រោយពីលោក សួន បវរ ត្រូវបានស្ដ្រីម្នាក់អះអាងថា ជាស្រីកំណាន់បានប្ដឹងផ្ដល់ និងទម្លាយរឿងអាស្រូវ ពាក់ព័ន្ធទៅនឹងចំណងស្នេហារបស់ពួកគេដែលធ្លាប់រស់នៅជាមួយគ្នា៕