(ភ្នំពេញ)៖ ចូលរួមចែករំលែកក្ដីស្រលាញ់ ជាមួយអ្នកម្ដាយទាំងអស់គ្នានៅថ្ងៃទី១២ ខែឧសភាខាងមុខ ជាមួយកម្មវិធី «Sweet Mum Sweet Home» ដែលចូលរួមអបអរសារទរ «ទិវាអ្នកម្ដាយ» ដែលកម្មវិធីនេះនឹងឲ្យអ្នកទាំងអស់គ្នា ចូលរួមបញ្ជេញអារម្មណ៍ពិត និងក្ដីស្រលាញ់របស់ខ្លួនទៅកាន់អ្នកម្តាយ។
«ទិវាអ្នកម្ដាយ» ត្រូវបានគេប្រារព្ធឡើង ដើម្បីរំលឹកអំពីការដឹកគុណ ដល់អ្នកម្ដាយដែលជាស្រ្ដីម្នាក់តែងតែ ថែរក្សាចិញ្ចឹមបីបាច់ផ្គត់ផ្គង់ខ្លួនតាំងពីតូចក្រូចឆ្មា រហូតដល់ធំពេញវ័យ និងជាទិវាធំមួយទូទាំងសកលលោកប្រារព្ធឡើង ដើម្បីរំលឹកគុណធំធេងរបស់ម្ដាយ និងបង្ហាញពីសេចក្ដីស្រលាញ់របស់កូនចំពោះអ្នកម្ដាយ៕