(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានដឹកនាំបុគ្គលិកគ្រប់ជាន់ថ្នាក់ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី០៩ ឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាលរបស់ខ្លួន។
ក្រុមហ៊ុន ជីប ម៉ុង បានសហការជាមួយខាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការៀបចំកម្មវិធីនេះឡើង ដើម្បីចូលរួមចំណែកបំពេញតំរូវការឈាមក្នុងរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេស ខណៈដែលការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ មានត្រឹមតែប្រមាណ២០%តែប៉ុណ្ណោះនៃតំរូវការសរុប។
នេះគឺជាឆ្នាំទីបី ដែលក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវីធីបរិច្ចាគឈាម ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានឆ្លៀតចំណាយពេលវេលាចូលរួមបរិច្ចាគឈាមដោយស្ម័គ្រ ចិត្តដើម្បីរួមចំណែកក្នុងបេសកម្មសង្គ្រោះជិវិត និងផ្តល់សេចក្តីសង្ឃឹម សម្រាប់អ្នកដែលមានតំរូវការឈាមបន្ទាន់៕