(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកវិទ្យា ប្រធានផ្នែកសុខភាពផ្លូវចិត្ដ និងបំពានគ្រឿងញៀននៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានថ្លែងថា «វិបត្ដិដំណេកនឹងមានផលប៉ះពាល់យ៉ាងខ្លាំង ដល់មុខងារខួលក្បាលទាំងការចងចាំ ការគិតគូរពិចារណា សរីរាង្គកាយ ឬប្រព័ន្ធគ្រប់គ្រងសរីរាង្គកាយមានថយចុះ ងាយរង និងឆាប់ឈឺបំផុត អារម្មណ៍ស្មារតីប្រុងប្រយ័ត្នធ្លាក់ចុះ ការធ្វើដំណើរការងារ និងការសិក្សាមិនល្អផងដែរ។
ជាពិសេសនឹងធ្វើឱ្យយើងមានជំងឺធាត់ ទឹកនោមផ្អែម ឡើងសម្ពាធឈាម និងជំងឺបេះដូងជាដើម ជាងនេះទៅទៀត គុណភាពនៃជីវិតយើងអាចរស់មិនបានយូរ ឬស្លាប់មុនអាយុដោយសារជំងឺ ដែលបណ្ដាលមកវិបត្ដិដំណេកនេះ។
លោកវេជ្ជបណ្ឌិត បានថ្លែងទៀតថា ដើម្បីកំចាត់នូវវិបត្ដិដំណេកនេះ យើងត្រូវស្វែងយល់ពីមូលហេតុរបស់វាឱ្យបានច្បាស់លាស់ថាមកពីអ្វី?
ដូច្នេះ សូមទស្សនានូវកិច្ចសម្ភាសរបស់លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ដូចតទៅ៖