(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៣៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៦នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ២១ករណី ឃាត់ខ្លួន៤៣នាក់ និងប្រើប្រាស់១២ករណី ឃាត់ខ្លួន២៣នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប ២,៧៩៤ករណី ដោយឃាត់មនុស្សចំនួន ៥,៩៧២នាក់ (ស្រី៤៧៨នាក់) (ជនបរទេស១៤០នាក់ ស្រី៣១នាក់ មាន៧សញ្ជាតិ)៕