(ភ្នំពេញ)៖ ដើម្បីអបរអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បុរី ប៉េង ហួត សូមផ្តល់ជូន ការបញ្ចុះតម្លៃរហូតដល់៧% ពីគម្រោងដឹស្តា មេរាហ្កាដិន ដែលមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែឧសភា នេះតែប៉ុណ្ណោះ។

គម្រោងដឹស្តា មេរាហ្គាដិន ជាគម្រោង ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដែលមានចំងាយត្រឹមតែ៣ នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) គ្របដណ្តប់លើផ្ទៃដីរហូតដល់៤០ ហិចតា។

គម្រោងនេះផ្ទាល់ ត្រូវបានអភិវឌ្ឍជាសហគមន៍ប្រកបដោយបរិយាកាសបែបធម្មជាតិពណ៌បៃតង ដែលមានសួនច្បារធំទូលាយ ក្លឹបហាត់ប្រាណ អាងហែលទឹក ជាមួយនឹងរចនាបថដ៏ប្រណីត ល្អឯក ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។

ក្នុងគម្រោងដឹស្តា មេរាហ្គាដិន ផ្តល់ជូនលោកអ្នកនូវវីឡាជាច្រើនប្រភេទ ដែលមានដូចជា វីឡាទោល វីឡាភ្លោះ និងវីឡាកូនកាត់ ជាពិសេសវីឡាដែលមានរចនាបថថ្មី ចំនួន២ ផងដែរគឺ វីឡា ឃ្វីនថ្មីនិង វីឡា ព្រីន ប៊ី ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។

គ្រប់ប្រភេទវីឡាខាងលើ សុទ្ធសឹងតែ រចនាម៉ូដឡើង ដ៏ល្អឯកដែលផ្អែកទៅលើគុណតម្លៃនៃសោភណ្ឌភាព ជាមួយភាពសមស្របឥតខ្ចោះនៃការរួមបញ្ចូលរចនាបថខ្មែរ និង អឺរ៉ុប ដោយផ្តល់ជូននូវភាពប្រណិតទាន់សម័យ និងផាសុកភាពក្នុងការស់នៅធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 015 90 6789 Email: [email protected]ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕