(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបើកយុទ្ធនាការចែកទឹកបរិសុទ្ធកម្ពុជា នៅមន្ទីរពេទ្យកុមារជាតិ រយៈពេល៤ខែ ចាប់ពីថ្ងៃទី៩ ខែឧសភា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩។
ទឹកបរិសុទ្ធកម្ពុជា ទឹកពិសា និងឆុងទឹកដោះគោ ចំនុះ១.៥លីត្រ ចំនួន៤,៥០០កេស នឹងត្រូវបានចែកជូនដល់អ្នកជំងឺគ្រប់ផ្នែក ដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យកុមារជាតិ។
ការចែកទឹកបរិសុទ្ធកម្ពុជា នៅមន្ទីរពេទ្យកុមារជាតិ ជាផ្នែកមួយនៃយុទ្ធនាការណ៍សប្បុរសធម៌ទ្រង់ទ្រាយធំ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលត្រូវបានផ្តួចផ្តើមឡើង ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពកុមារ និងមាតា នៅមន្ទីរពេទ្យកុមារ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន តាមរយៈការចែកជូនទឹកបរិសុទ្ធកម្ពុជា ដល់អ្នកជំងឺ សម្រាប់ទុកពិសាអំឡុងពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
បន្ថែមពីលើទឹកបរិសុទ្ធកម្ពុជា សម្រាប់ចែកជូនអ្នកជំងឺ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក៏ឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជាចំនួន១២០កេស រយៈពេល៤ខែជូនដល់ ក្រុមគ្រូពេទ្យសម្រាប់ទុកពិសាប្រចាំថ្ងៃផងដែរ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកទឹកបរិសុទ្ធកម្ពុជា ចែកជូនដល់អ្នកជំងឺ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគុន្ធបុប្ជា IV ផងដែរ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបន្តយុទ្ធនាការណ៍ ចែកទឹកបរិសុទ្ធកម្ពុជា នៅមន្ទីរពេទ្យតាមបណ្តាខេត្ត ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
សូមបញ្ជាក់ផងដែរថា ទឹកបរិសុទ្ធកម្ពុជា ទឹកពិសា និងឆុងម្សៅទឹកដោះគោ បានឆ្លងកាត់ដំណើរការបន្សុទ្ធឥតខ្ចោះ ដោយប្រើបច្ចេកវិទ្យាទំនើបបំផុតរបស់អាល្លឺម៉ង់ និងអនុលោមតាមស្តង់ដាកម្ពុជា និងបរទេស។ ទឹកបរិសុទ្ធកម្ពុជា ជួយបំពេញជាតិទឹកក្នុងខ្លួន ធ្វើឲ្យស្បែកមានសំណើម និងអាចប្រើប្រាស់ ជាជម្រើសទឹកបរិសុទ្ធ ដែលមានគុណភាពខ្ពស់ សម្រាប់ឆុងជាមួយម្សៅទឹកដោះគោទារកផង៕