(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដឹកនាំដោយ លោក ផៃ ស៉ីផាន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ក្នុងកិច្ចវាយតម្លៃ និងគោលការណ៍ពាក់ព័ន្ធទៅនឹងពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស។
យោងតាមសេចក្តីថ្លែងការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានគោលនយោបាយយ៉ាងច្បាស់លាស់ និងបានត្រៀមទុកជាមុនទៅតាមដំណាក់កាលនៃការអភិវឌ្ឍនីមួយៗ ឆ្លើយតបទៅនឹងដំណើរការវិវត្តនៃសកលភាវូបនីយកម្មក្នុងល្បឿនយ៉ាងលឿន ជាមួយនឹងការីកចម្រើនឥតឈប់ឈរ នៃវិស័យពាណិជ្ជកម្ម សេវាកម្ម កសិឧស្សាហកម្ម ក៏ដូចជាវិស័យផ្សេងៗ ដែលស្ថិតនៅក្នុងទិសដៅបដិវត្ដន៍ឧស្សាហកម្មជំនាន់ទី៤នេះ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល៖