(ស្វាយរៀង)៖ ទឹកប្រាក់១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃបុរសម្នាក់ទៀតហើយ ដែលមានឈ្មោះ ឆឺយ សូវៀត អាយុ៣៨ឆ្នាំ បច្ចុប្បន្ន មានមុខរបរជាជាងសំណង់ នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់កន្លែងស្នាក់នៅផ្ទាល់ លោក ឆឺយ សូវៀត បានប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះជីវភាពគ្រួសារមិនធូរធារនោះទេ ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើជាជាងសំណង់ ដើម្បីបានចំណូលផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ និងមើលជំងឺម្តាយ។

លោកបានដឹងទៀតថា ដោយឡែកកាលពីសប្ដាហ៍កន្លងទៅនេះ ក្រោយសម្រាកពីការងារ ហើយឃើញកូនជាងហត់អស់កម្លាំង លោកក៏បានទិញភេសជ្ជៈ ខារ៉ាបាវ ចំនួន៥កំប៉ុងពីអ្នកលក់ ដែលស្ថិតនៅជិតកន្លែងធ្វើការ ដើម្បីចែកឱ្យកូនជាងទទួលទាន និងទុកមួយកំប៉ុងទទួលទានខ្លួនឯង លុះពេលគាស់ក្រវិលកំប៉ុងក៏ឃើញមានរង្វាន់ ១០០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើប ត្រេកអរជាខ្លាំង ហើយក៏ស្រែកប្រាប់កូនជាង និងអ្នកលក់ ព្រមទាំងមនុស្សនៅជិតគ្នាឱ្យជួយមើល ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខ ដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់។

លោកបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ លោកនឹងយកទៅសងបំណុលគេ និងព្យាបាលជំងឺម្តាយ ព្រមទាំងជំងឺខ្លួនឯង ដែលកំពុងមានប្រចាំកាយ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរលាងម៉ូតូនៅមុខផ្ទះ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀលចំនួន៦០រង្វាន់, ម៉ូតូ HONDA Dream ចំនួន៦០រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។ សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕