Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្ត៣គ្រឿង ព្រលះគ្នាពេញទំហឹងនៅផ្លូវជាតិលេខ៤ ម្តុំពេជ្រនិលពេលមេឃកំពុងភ្លៀង សំណាងល្អមិនបណ្តាលឱ្យមនុស្សរងរបួសនោះទេ (Video inside)

09-05-2019 14:20

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅវេលាម៉ោង ១រសៀលថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿង បុកគ្នាពេញទំហឹង ចំពេលមេឃកំពុងមានភ្លៀង ដែលបានបណ្តាលឱ្យរថយន្តទាំង៣គ្រឿង រងការខូចខាតយ៉ាងដំណំ ស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៨-១១៩ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍បញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ហើយសមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ និងដោះស្រាយ។

ក្រោយមានហេតុការណ៍នេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះជួយអន្តរាគមន៍ ជាពិសេសសំរួលចរាចរណ៍ជូនអ្នកដំណើរឆ្លងកាត់តាមទីនោះ៕