Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមការងារខេត្តក្រចេះ គណបក្សហ៊្វុនស៊ិនប៉ិច ស្នើសុំលាលែងពីតំណែង ក្រោយមិនពេញចិត្តចំពោះ ការដឹកនាំរបស់ ព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ

09-05-2019 14:12

(ភ្នំពេញ)៖ លោក ឃឿង ណាត ប្រធានក្រុមការងារខេត្តក្រចេះ និងជាទីប្រឹក្សារបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានដាក់លិខិតមួយដើម្បីសុំលាលែងពីតំណែងរបស់ខ្លួន នៅក្នុងគណបក្សរាជានិយមមួយនេះ។

លិខិតរបស់ លោក ឃឿង ណាត បានទូលសម្តេចក្រុមព្រះថា លោកបានតស៊ូ និងលះបង់គ្រប់បែបយ៉ាង ដើម្បីថែរក្សាការពារ រាជានិយមហ៊្វុនស៊ិនប៉ិច ជិត៣០ឆ្នាំ មិនដែលត្អូញត្អែរម្តងឡើយ ហើយក្នុងរយៈកាលចុងក្រោយនេះលោកបានមើលឃើញថា ការដើរលាបពណ៌ និងការដណ្តើមអំណាចរបស់ក្រុមរាជបុត្រ នរោត្តម ចក្រាវុឌ្ឍ ដែលជា ហេតុធ្វើឲ្យគណបក្សហ៊្វុនស៊ិនប៉ិច រលាយ និងលែងមានអ្នកគាំទ្រនៅថ្ងៃអនាគត៕

ខាងក្រោមនេះជាលិខិតសុំលាលែងរបស់ លោក ឃឿង ណាត៖