(ភ្នំពេញ)៖ នៅតាមបណ្ដាញសង្គម Facebook បានចែកចាយបន្ដគ្នាថា ទូរស័ព្ទ Meizu ដែលនាំចូលពីក្រុមហ៊ុនទូរស័ព្ទ នៅប្រទេសចិន ត្រូវរថយន្ដកិនបែកកញ្ចប់ខ្ទេច ប៉ុន្ដែនៅអាចប្រើប្រាស់បានដូចធម្មតា។
Facebook របស់យុវតីម្នាក់ឈ្មោះ Candy Ps បានលើកឡើង ពីបទពិសោធន៍របស់នាងថា «មិនមែនជាការប្រូម៉ូសិនអីទេ និយាយពិតមែនសុំសរសើរ Meizu ទិញមិនដល់មួយខែផងធ្លាក់ជាង១០ដង ថ្ងៃមិញធ្លាក់ប្រាវកណ្តាលថ្នល់រមៀលអូសលោតលេងពេញផ្លូវ ត្រូវឡានកិនទៀត ស្គ្រីនក្រៅបែកតិចៗ តែអេក្រង់វិញមិនបាច់និយាយពេល រើសឡើងនៅនិយាយបាន ស្តាប់បាន សំខាន់ច្បាស់ចែសទៀតសុំសរសើរហើយ»។
អ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះ បានបន្ថែមទៀតថា «ស្មានតែតេវហើយ តើលើកឡើងនិយាយច្បាស់ចែស លេង Facebook បានថាច់ម៉ាអែម ប្រើ Meizu ទៅបងប្អូនមិនខុសទេ ធានាធន់គ្រប់កាលៈទេសៈ តែអ្វីដែលគួរឲ្យកត់សម្គាល់»។
ជាមួយគ្នានេះ ក្រុមហ៊ុន Meizu សូមថ្លែងអំណរគុណ ដល់អតិថិជន និងសូមអញ្ជើញប្រជាពលរដ្ឋទាំងអស់សាកប្រើប្រាស់ ទូរស័ព្ទ Meizu ដោយសារតម្លៃ និងគុណភាពពិតជាល្អ ហើយខ្លាំងមិនខុសបំណង។ សូមអញ្ជើញជាវគ្រប់បណ្តាហាង ទូរស័ព្ទទូទាំងប្រទេសកម្ពុជា ឬមកកាន់ការិយាល័យលក់របស់ Meizu លើបណ្ដោយផ្លូវមុន្នីរ៉េត ជាប់ធនាគារ ABA ផ្សារដើមគរ ឬចូលទៅកាន់ Facebook Page: Meizu Cambodia ទំនាក់ទំនងលេខ: 070 239 239/ 092 239 239៕