(ភ្នំពេញ)៖ ដោយសារភាពរីចម្រើនជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋក៏កាន់តែមានការកើនឡើងជារៀងរាល់ថ្ងៃ។ ហេតុនេះហើយទើបធ្វើឲ្យចរាចរណ៍ក្នុងរាជធានីភ្នំពេញកាន់តែមានភាពមមារញឹកជាលំដាប់។ តួយ៉ាងនៅតាមបណ្ដោយផ្លូវ២៧១ ឆ្ពោះទៅកាន់ស្ពានព្រះមន្នីវង្សត្រង់ចំណុចស្ដុបផ្លូវសម្ដេច ហ៊ុន សែន ឬហៅថា ផ្លូវ៦០ម៉ែត្រ មានការកកស្ទះយ៉ាងខ្លាំងនៅពេលព្រឹក និងពេលល្ងាច ដែលជាពេលពលរដ្ឋធ្វើដំណើរទៅបំពេញការងាររៀងៗខ្លួន។
ប៉ុន្តែពេលនេះគ្រប់ពលរដ្ឋទាំងអស់ដែលធ្វើដំណើរនៅត្រង់ចំណុចខាងលើ ដែលចង់ធ្វើដំណើរទៅផ្លូវ៦០ម៉ែត្រ ឬចង់ធ្វើដំណើរទៅចក្រអង្រែលើ និងក្រោម ឬត្រូវធ្វើដំណើរទៅក្រុងតាខ្មៅ លោកអ្នកអស់បារម្ភហើយ។ ដោយក្រុមហ៊ុន CHIP MONG LAND បានអភិវឌ្ឍន៍នៅតំបន់បឹងទំពុន និងបានសាងសង់ផ្លូវធំទូលាយ ត្រង់ចំណុចកែងស្តុបផ្លូវ ២៧១ និងផ្លូវលេខ៣៧១ ដែលបានដាក់ឲ្យពលរដ្ឋទាំងអស់ធ្វើដំណើរបានដោយសេរីចាប់ពីពេលនេះតទៅ។
ផ្លូវនៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន CHIP MONG LAND អាចបង្កភាពងាយស្រួលដល់អ្នកដំណើរ ដោយអាចធ្វើដំណើឡើងទៅកាន់ផ្លូវ៦០ម៉េត្រ ត្រង់ចំណុចក្រុមហ៊ុន Mercedes បានយ៉ាងរហ័ស ដោយមិនមានបញ្ហាកកស្ទះចរាចរណ៍ឡើយ។
ប៉ុន្តែយើងសង្កេតឃើញថាពលរដ្ឋហាក់នៅមិនទាន់ដឹងនៅឡើយទេថាផ្លូវរបស់ក្រុមហ៊ុន CHIP MONG LAND ស្ថិតនៅតំបន់ទំនប់បឹងទំពុននេះអាចធ្វើដំណើរបាននៅឡើយទេ។ ដូចនេះនាងខ្ញុំនិងសាកសួរប្រជាពលរដ្ឋរបស់យើង តើគាត់បានដឹងទេថាផ្លូវនេះអាចធ្វើដំណើរបាន និងគាត់មានអារម្មណ៍រំភើបយ៉ាងណានៅពេលដែលមានផ្លូវវាងពីតំបន់កកស្ទះចរាចរណ៍? តោះយើងទៅជួបជាមួយពួកគាត់ទាំងអស់គ្នា។
ទស្សនិកជនជាទីមេត្រី ផ្លូវរបស់ក្រុមហ៊ុន CHIP MONG LAND ដែលមានទីតាំងនៅហួសស្តុបកែងផ្លូវ២៧១ និង៣៧១ នេះអាចជាផ្នែកមួយក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏មមារញឹករបស់ប្រជាពលរដ្ឋ ស្ថិតនៅតំបន់នេះបានមួយផ្នែក។ បើទោះជាផ្លូវមួយខ្សែនេះជាផ្លូវរបស់ក្រុមហ៊ុនឯកជនក៏ពិតមែន តែមានកម្រិតស្តង់ដារល្អ ជាពិសេសគឺអាចធ្វើដំណើរបានដោយមិនចាំបាច់បង់ប្រាក់ឡើយ។ មិនតែប៉ុណ្ណោះនៅក្នុងគម្រោងរបស់ក្រុមហ៊ុន CHIP MONG LAND នេះក៏នឹងមានផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតក្នុងតំបន់នេះផងដែរ៕