(ក្រចេះ)៖ មន្រ្តីរដ្ឋបាលព្រៃឈើសង្កាត់អូរគ្រៀង សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានបង្រ្កាបរថយន្ដសាំងយ៉ុងដឹកឈើ ១គ្រឿង គ្មានច្បាប់អនុញ្ញាត កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា រថយន្ដមួយគ្រឿងដឹកឈើនោះ ម៉ាកសាំងយ៉ុងពណ៌បៃតងចាស់ គ្មានស្លកលេខ ដឹកឈើអាប្រភេទលេខ២ (ខ្លុង )ចំនួន១០៣សន្លឹក ស្មើរនឹង៤,១០២ម៉ែត្រគូប។

បច្ចុប្បន្នឈើ និងរថយន្ដត្រូវបានឃាត់រក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់តាមផ្លូវច្បាប់រដ្ឋបាលព្រៃឈើ៕