(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហាញបញ្ជីឈ្មោះសប្បុរជន លើកទី១ ដែលបានឧបត្ថម្ភថវិកាក្នុងឱកាសខួប លើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលរៀបចំធ្វើឡើងនៅព្រឹកមិញនេះ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ (មានបញ្ជីឈ្មោះខាងក្រោម)

សូមជម្រាបថា យោងតាមទិន្នន័យដែលបានប្រកាសនៅក្នុងពិធីនាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសនានាសរុបចំនួន ២០លាន ៧សែន ៥ម៉ឺន ៧ពាន់ ៥១០ដុល្លារអាមេរិក ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ពោលមានការកើនឡើងជាងឆ្នាំ២០១៨ បានទទួលជាង ១៨លានដុល្លារប៉ុណ្ណោះ៕