Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្អែកនេះ គ.ជ.ប នឹងបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

08-05-2019 18:30

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី០៣ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។

គ.ជ.ប បានឱ្យដឹងថា ការបង្ហាញដំណើរការបោះពុម្ពសន្លឹកឆ្នោតនេះ នឹងធ្វើឡើងក្រោមវត្តមានលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នៅវេលា១០៖០០នាទីព្រឹក ស្ថិតនៅរោងពុម្ពឈ្មោះ លីវ៉ាន់ហុង មានទីតាំងផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖